នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកម្មវិធីបញ្រ្ជាបការយល់ដឹងស្តីពី "ការដាក់ឲ្យប្រើប្រាស់មុខងារថ្មី មុខងារគ្រប់គ្រង់ទ្រព្យសម្បត្តិរដ្ឋ ក្នុងFMIS" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមរយៈប្រព័ន្ធVideo Online Zoom។